ហ្គេម PlayerUnknown’s Battleground ឬគេហៅកាត់ថា PUBG គឺមានភាពល្បីល្បាញយ៉ាងខ្លាំង ទាំងនៅលើកុំព្យូទ័រលើតុ និងតាមស្មាតហ្វូន ឬថេប្លេតនានា ដោយរយៈពេលក្រោយៗមកនេះ PUBG Mobile អាចស្ទើរតែមានប្រជាប្រិយភាព ជាងហ្គេមជំនាន់ដើម នៅលើកុំព្យូទ័រទៅទៀត។ ខណៈពេលដែលហ្គេម PUBG Mobile បានទទួលការគាំទ្រយ៉ាងច្រើន ប៉ុន្ដែមិនប្រាកដច្បាស់ថា អ្នកលេងមានស្មាតហ្វូន ម៉ាស៊ីនខ្លាំងទាំងអស់នោះទេ ហេតុដូច្នេះហើយ Tencent និង PUBG Corp. ក៏បានចាប់ផ្ដើមបញ្ចេញហ្គេម PUBGM Lite ដែលអាចដំណើរការបាន នៅលើស្មាតហ្វូនមាន រ៉េមទំហំតិចជាង 2GB ថែមទៀតផង។ នាពេលប្រកាសចេញដំបូង ហ្គេមនេះមានសម្រាប់តំបន់ មួយចំនួនតូចតែប៉ុណ្ណោះ ក៏ប៉ុន្ដែនាពេលថ្មីៗនេះ PUBGM Lite អាចធ្វើការទាញយកបាន នៅតាមប្រទេសឥណ្ឌា និងជាពិសេសស្រុក យើងតែម្ដង។
PUBG Mobile Lite សម្រាប់ស្មាតហ្វូនមាន RAM ក្រោម 2GB អាចទាញយកមកលេងបានហើយ (សម្រាប់ Android)
Musiccenter
0
Comments
Tags
ហ្គេម
Post a Comment